Tuesday, February 16, 2010

ព្រះគុណម៉ែ

គ្រប់យ៉ាងរបស់កូនពេលកូន មានទុក្ខមានតែម៉ែម្នាក់ ទេដែលនៅ​ ចាំមើលថែនិងដោះស្រាយគ្រប់ ពេល មិនថានៅក្នុងកាលះទេសះបែបណានោះទេ។ម៉ែគឺជាមនុស្សតែម្នាក់គត់ដែលហ៊ានលះបង់សូម្បីតែជីវិ តខ្លួនក៏ម៉ែមិនគិតដែរដើម្បីកូន ម៉ែសុខចិត្តទ្រាំ លំបាក ចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិត ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនគិត ពីភាព នឿយ ហត់ ភាពអស់កំលាំងរឺភាពការឃ្លានឡើយ ពេល ខ្លះម៉ែកំពុងតែទទួលរងនូវ ការបៀតបៀនពីជំងឺដង្កាត់ ផ្សេងៗដោយសារអាកាសធាតុ រឺ​ ដោយសារការធ្វើការហត់នឿយដោយមិនបានបរិភោគឬបរិភោគមិន គ្រប់គ្រាន់។ ទោះបីខ្លួនកំពុងស្ថិតនៅសភាពដុនដាបនិងជំងឺក៏ដោយ ក៏ ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងា រដែរ។ ដោយការងារជាកសិកររកប្រាក់កំរ៉ៃមិនសមស្របនិងការ ចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវ ការស្តីបន្ទោសពីសំណាក់មេការរឺអ្នកគ្រប់គ្រងនៅ កន្លែងដែលម៉ែធ្វើការតែម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់ នេះម៉ែ ធ្វើដើម្បីអ្នកណាគឺដើម្បីតែកូនតែមួយគត់ព្រោះកូនគឺជាដួងចិត្តរបស់ម៉ែ។ ចូរអ្នកគិតទៅដល់គ្រា កាល អ្នកនៅជាទារកតូចថាម៉ែបានធ្វើអ្វីខ្លះចំពោះអ្នក កាលណាម៉ែបាន ដឹងថាខ្លួនកំពយង មាន កូនចាប់កំណើតនៅក្នុងផ្ទៃ ម៉ែត្រូវផ្លាស់ប្តូរ និង​ កែប្រែទំលាប់គ្រប់យ៉ាងដែល ម៉ែធ្លាប់បានធ្វើកាល ពីមិនទាន់មានកូន ម៉ែត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី​ គ្រប់ដង្ហើមចេញរបស់ម៉ែមាន តែពាក្យមួយ ម៉ាត់ប៉ុណ្ណោះគឺសេចក្តីសុខ សុវត្ថិភាពរបស់កូន។ ខណះពេលម៉ែត្រូវទទួលរងនូវការវិលមុខ ឈឺក្បល​​ និងក្អួតទាំងយប់ទាំងថ្ងៃដោយសារតែចាញ់កូនអស់ជាច្រើនខែ ថ្ងៃ តែម៉ែមិនចុះចាញ់ទេម៉ែទ្រាំ រហូត ដល់ថ្ងៃដែលកូនតូចចាប់កំណើត។ ថ្ងៃដែលកូនចាប់កំណើតនោះគឺជា ថ្ងៃដែលម៉ែត្រូវប្រឈម មុខនិង ការ តថ្លៃយកអាយុជីវិតពីសំណាក់ពពួកយមរាជ ព្រោះថា ម៉ែអាចស្លាប់បានគ្រប់ពេលវេលាទាំងអស់។ ម៉ែក៏ត្រូវ ទទួលរងនិងការឈឺចាប់ បំផុតនៅក្នុងឆាកជីវិតរបស់ម៉ែ ម៉ែស្រែក ម៉ែយំ ពេលខ្លះដោយសារតែ អស់កំលាំង ម៉ែត្រូវសន្លប់ម្តងៗទៀតផង។ ម៉ែធ្វើបែបនេះព្រោះតែម៉ែចង់ឃើញមុខកូនតូច ដែលម៉ែ ពពោះអស់ ១០ខែ ថាតើជាកូនប្រុសរឺក៏កូនស្រី។ ក្រោយពីនោះហើយម៉ែក៏ត្រូវដេកដុត ខ្លួនប្រាណ នៅលើភ្នក់ ភ្លើងដ៏សែនក្តៅស្ទើឆេះខ្លូន បែកញើសសស្រាក និង​ត្រូវផឹកទឹកថ្នាំដ៏សែនល្វីង ម្ហូបហិហិ អស់ជាច្រើនខែថ្ងៃ។ ម៉ែស្រលាញ់កូនប្រៀបប្រដូច និងកែវភ្នែកទាំងគូររបស់ម៉ែ ពេលកូនឈឺថ្កាត់នៅ ពេលយប់ម្តងៗ​ មានតែម៉ែទេដែល ព្រួយបារម្ភបំផុត ម៉ែត្រូវអង្គុយបក់​ អង្គុយពិនិត្យមើលកូនខ្លាចមាន រឿងអ្វីកើតឡើងចំពោះកូន។​ ពេលខ្លះដោយក្តីភ័យខ្លាចម៉ែក៏ ត្រូវសំរេចចិត្តចេញពីផ្ទះទាំង យប់អាធ្រាត ដើម្បី ហៅលោកគ្រូពេទ្យអោយជួយមកពិនិត្យ ព្យាបាលកូន។យប់ស្ងាត់មនុស្សសត្វទាំងឡាយទាំងពួង គេង លង់លក់យ៉ាងស្កប់ស្កល់ តែម៉ែវិញមិនគេងទេ ម៉ែត្រូវអង្គុយយោលអង្រឹងទៅមកៗ ក្រោមពន្លឺ ចង្កៀងផ្លុងៗតែម្នាក់ឯង។ ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ កូនតូចក៏បានចំរើនេះវ័យធំដឹងក្តី វាក៏ជាពេល មួយដែលម៉ែត្រូវទទួលភារះផ្គត់ផ្គង់ អ្វីៗផ្សេងៗដល់កូន។ ម៉ែបានផ្តល់ជាសំលៀកបំពាក់ ចំណីអាហារ​សព្វបែបយ៉ាង មិនត្រឹមតែបុណ្ណោះម៉ែក៏បានបញ្ជូន កូនអោយទៅរៀនសូត្រដើម្បីមាន ចំ ណេះ ចេះដឹងនិងគេ ព្រោះម៉ែមិនចង់អោយកូនក្លាយ ជាអ្នកស្រែដូចខ្លួនឡើយ។នៅពេល ដែល កូន ចេញពីផ្ទះម្តងៗម៉ែមានការព្រួយបារម្ភណាស់ ម៉ែនៅមិនសុខបក់មិនល្ហើយរង់ចាំមើលផ្លូវកូន សួរថា កូនវិញមានគិតដល់ចិត្តម៉ែដែរ មានខ្វល់ពីម៉ែដែទេខ្ញុំហ៊ាននិយាយថាមានកូនតិចតួច ណាស់ដែល គិតបែបនេះ។ កូនខ្លះរត់ចេញពីផ្ទះដោយសារតែការ ស្តីថាបន្តិចបន្តួចរបស់ម៉ែដោយមិនគិត ពីអារម្ភ របស់ម៉ែ ថានូវពេលដែលខ្លួន​ចេញពីផ្ទះបែបនេះម៉ែគិតយ៉ាងណា ម៉ែត្រូវអង្គុយព្រួយ ខ្វល់ចិត្ត ខ្វល់ពីកូនថាយ៉ាងហើយម៉ែត្រូវរត់សួរនិងមិត្តភ័ក្ត​ រឺអ្នកជិតខាងដែលស្គាល់កូនគ្រប់ទីកន្លែង។ចុះចំ ណែក កូនវិញមានគិតទេ គឺកូនមានសប្បាយចិត្ត ហើយស្តីបន្ទោស ម៉ែប្រាប់ដល់មិត្តភ័ក្តថា «និងហើយ មកពីពូកែជេអញពេក! អញចេញពីផ្ទះអញ្ចឹងទើបដឹងខ្លួន» នេះហើយកូនរបស់ម៉ែ កូនដែលម៉ែ ស្រលាញ់ស្មើរនិងជីវិតរបស់ម៉ែនោះ។ពេលកូនត្រលប់មកផ្ទះ វិញម៉ែមិនហ៊ានជេថា កូនទៀតទេ ព្រោះខ្លាចកូន រត់ចេញពីផ្ទះទៀត។ រីឯ​កូនខ្លះ ទៀតមិនចេះគិតពីព្រះគុណម៉ែទេហ៊ានយក ដៃជើងដែលម៉ែធ្លាប់តែថើបអង្អែលកាលពីខ្លួននៅតូចៗមក វាយដំទៅលើខ្លួន ប្រាណម៉ែយ៉ាងខ្លោចផ្សារ ដោយគ្មានការគិតពិចារណា អោយច្បាស់លាស់សោះ មិនតែប៉ុណ្ណោះ មាត់ដែលម៉ែធ្លាប់តែបញ្ចុក បាយ​ បញ្ចុកទឹក ទីបំផុតមាត់នោះត្រូវយកមក​ជេថាម៉ែទៅវិញ។ បែបនេះហើយម៉ែនៅតែគិតដល់កូនទៀត។​​ ពេលកូនបានធ្វើបែបចំពោះម៉ែហើយម៉ែមិនហ៊ានយំទេ ព្រោះម៉ែបានលឺគេថាកូនណា បានធ្វើអោយ ម៉ែយំ កូននោះឯងនិងធ្លាក់នរក ហេតុនេះ ហើយម៉ែសុខចិត្តបៀមការឈឺចាប់ទុក្ខ ក្នុងចិត្តដោយមិនអោយនរណាដឹងឡើយ។ នេះហើយជាទឹក ចិត្តរបស់ម៉ែដែលមានចំពោះកូន​ ​ ​​​​​ហេតុនេះហើយយើងជាកូនគួរតែដឹងខ្លួនឯង ថាគួរតបគុណម៉ែវិញបែបណាទើបសក្តិសម នូវអ្វីៗដែល ម៉ែ បានផ្តល់អោយយើង មិនមែនមិនសងគុណបែជាធ្វើអោយ គាត់ឈឺ ចាប់ដោយសារយើងទៀត នោះទេ។ ព្រោះរយះពេលដែលយើងមានសំរាប់តបគុណម៉ែវិញ នៅះគឺវានៅសល់ខ្លីណាស់ ហេតុហើយ យើងគួរតែឆ្លៀតយកពេលវេលានេះធ្វើអ្វីល្អៗ ចំពោះតាមដែល យើងអាចធ្វើទៅបានគាត់ មិនមែនរង់ចាំ ដល់ម៉ែស្លាប់ទៅទើបនាំគ្នាយំស្រែក ស្តាយក្រោយនៅមុខផ្នូរម៉ែ ហើយ និយាយសុំទោស នូវរាល់ទង្វើដែលខ្លួនបាន ធ្វើចំពោះម៉ែពីមុនមកនោះទេ។ ព្រោះអីម៉ែគាត់មិនឡើងមករស់នៅ ហើយ និយាយ​ថា « មិនអីទេកូន »​ ជាមួយអ្នកវិញបានឡើយ។ សូមអោយកូនខ្មែរគ្រប់រូបមេត្តាយល់ពី តំលៃនៃទឹកដោះតំលៃ នៃទឹកចិត្តរបស់ម៉ែដែលបានផ្តល់មកអោយទាំង អស់គ្នា អោយបានច្បាស់លាស់ ផង មុននិងសំរេចចិត្ត ធ្វើរឿងអ្វីមួយចំពោះគាត់។

ហេតុអ្វីបានជាអ្នកទស្សនះវិជ្ជាងាយស្រួល

នៅក្នុងសៀវភៅ ( The guide for the Perplexed Pt, . I , Chap XXXIV ) របស់ម៉ៃម៉ូនីដេស បានបញ្ជាក់ថា​ ហេតុអ្វីបានជាការ ប្រដេញនៃគំនិតដែលពិបាកនិងយល់វា​គឺជាំការ ស្រគត់ស្រគំសំរាប់រាល់រឿងមួយ រឺពីរផ្សេងទៀត ភាពស្មើគ្នាសំរាប់​ គេវាមិនត្រូវចាប់ផ្តើមនៅពេលដែលពួកគេមិន ទាន់ពេញវ័យនោះ ឡើយ។ ប្រធានបទដែលគាត់និយាយ គឺ ពិបាក និងស៊ីជម្រៅ ហើយមានគ្រោះថ្នាក់ដែល គាត់ជាមនុស្សម្នាក់ ដែល កំពុងស្វែងរកអំពីចំនេះដឹងនេះ ដើម្បី អោយមានភាពប៉ិនប្រសប់ ជាមួយនិងបញ្ញា ដំបូងវាតែត្រូវមានការពិបាកក្នុងការរៀបចំខាងគំនិតប្រាជ្ញា ការ អប់រំនិង ខាងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះបន្ទាប់មកគាត់មានហានិភ័យ ដែលមិនអាចប្រៀបផ្ទឹម បាន គឺវាពិបាក​ ហើយមានការអូសបន្លាយសំរាប់ការស្វែងរកផ្លូវឡើងទៅរក​គំនិតបញ្ញា។ ភាពជាធម្មជាតិនេះ បានមកពីគំនិត របស់ ផ្លាតូ ( Plato ) ដែលជាគំរោងនៃការអប់រំ​នៅក្នុងការស្វែងរក ដែលមានកំរិតខ្ពស់។ ទស្សនះវិទូ គឺវាក៏ជាខ្សែបន្ទាត់ ដែលធ្លាប់មានកន្លងមកហើយដែរ ជាមួយ ផ្លាតូ ក៏ដូចជា ម៉ៃម៉ូណៃដែរ យើងអាន​ដែលវាអាចនាំយើងទៅរកគតិបញ្ញា ដើម្បីដើរមុខគេដែលមានភាពពិតប្រាកដក្នុង ការពីសោ ធន៍សំរាប់ រាល់ធម្មជាតិនៃបុរសរាងកាយ ការរំជួលចិត្ត​ និង បញ្ញា។ ត្រូវចំណាំថាវាមិន ត្រឹមតែជាបញ្ញាដែលមាន កំរិតខ្ពស់ ហើយពិបាកក្នុងការសំរេចនិងតម្រូវការដ៏អស្ចារ្យ ដែលបានរៀបចំនោះទេ វាក៏ជាការស្វែង រក គំនិត បញ្ញាផងដែរ សេចក្តីស្រលាញ់នៃគំនិតបញ្ញាទស្សនះ វិជ្ជា តាមធម្មតា ត្រូវបានហៅជាការ តម្រូវអោយរៀបចំ។ ដូច្នេះសំនួរដែលបានកើតឡើងថាតើវា យ៉ាងណា ដែរដែលក្នុង​យុគសម័យថ្មី ចិត្ត វិជ្ជាមិនមានការពិបាក​ដូចជាក្នុងរឿងវិញ្ញាណដ៏វិសេស ? ហេតុអ្វីបានជារបស់ដែលបានកើន​ឡើយហើយក៏បាត់វិញ ហេតុអ្វីប្រាជ្ញារបស់យើងមានការថយចុះខាង គំនិត រឺ ក៏គឺជាបំនងប្រាថ្នាមានភាពល្អប្រសើរ ? សំរាប់ សំនួរទាំងនេះ មានការប្រហែលសំរាប់ អ្នកគិតសម័យថ្មី និងឆ្លើយដែលទស្សនះវិជ្ជាមានភាពងាយ ស្រួល ក្នុងការរួចផុតបានដោយ ខ្លួនឯងពីការបំភាន់ដ៏​សំបើម នេះហើយនិងការថយ ចុះនៃ គំនិតបញ្ញា តាមការពិតដែលមាន​ភាពពិតដើម្បីអោយគេឆ្ពោះទៅរកអ្វីដែលគេអាចធ្វើបានពិតៗ។ ដេតាចេត (Deta ched) មកពី​គោលដៅនៃសាសនា គាត់ជាអ្នកអរនុវត្តន៍សិលធម៍​ និង ចេះ វិធីព្យាបាលជំងឺ ដែលបានរក ឃើញនៅខាងដើមនៃការគិតត្រូវ អំពីបញ្ហាដែល​ស្ទើរតែជាមូលដ្ធាន នៅក្នុង បទពិសោធន៍ និង ការដឹងរឺស្គាល់របស់មនុស្ស។អ្នកទស្សនះវិទូ យុគសម័យថ្មីនៅក្នុង​ការគិតគូរពីទស្សនះវិជ្ជាថា គ្មាន សេចក្តីស្រលាញ់ពិត តែបែជាស្វែងឋានះនៃខ្លួនឯងនៅដើមដំបូងទៅវិញ។ វាជាស្មារតីលះបង់នៃការ មិនលំអៀងនេះ​ មានគោលដៅ ជាច្រើនបានចាប់បដិសន្ធិនៃការរកឃើញភាពល្បីឈ្មោះ នៃទស្សនះ វិជ្ជា សម័យថ្មីបានដក ស្រង់យកយ៉ាងច្រើនពី ទស្សនះវិជ្ជាបុរាណ ចាស់ៗ នៃ យុគកណ្តាល។ នៅពេល ផា្លតូ បាននិយាយអំពីការតម្រង់ធាតុ ​នៃព្រលឹងដែលជាទិសដៅនៃអ្នកទស្សនះវិទូ។ នៅពេលអ្នកបុរាណ និយាយថាសង្ស័យនៃ ដំនើរស្ងប់ចិត្ត ។ ប្រាកដណាស់ នៅពេលដែលអ្នកទស្សនះវិទូនៅសម័យបុរាណ ជាច្រើនបានប្រទាក់បំនងប្រាថ្នារបស់គេនៃការកំពុងគិតរបស់ពួកគេ ទៅលើបំនងប្រាថ្នានៃរឿងសាស នា ។ ពួកគេទាំងអស់កំពុងតែនិយាយនិងកំពុងគិតនៅក្នុងភាសា ដែលទស្សនះវិជ្ជាសម័យថ្មីមិន អាចទទួលយកបាន។ វាពិតណាស់ មានអ្នកទស្សនះជាច្រើនដែលយល់ស្របជាមួយគោលដៅនេះ។ វាត្រឹមតែជាអ្វីដែលយើងមិនអាចយល់បាន រឺ ក៏ការទទួលយកក្នុងសកម្មភាព នៃទស្សនះវិជ្ជារបស់ យើងតែប៉ុណ្ណោះ។ ប្រសិនបើបទពិសោធន៏ត្រូវបានយល់វានិងមិនជាបញ្ហាសំរាប់យើងទេ។ វាគឺច្បាស់ ដែលបានមកពីទស្ស នះវិស័យរាល់បញ្ហាសំរាប់យើងផងដែរ នៅក្នុងយើងមានការពេញចិត្តរឺមិនពេញ ចិត្ត នៃការស្រេកឃ្លាន របស់ពួកយើង។ ផ្សេងទៀតគ្មានរឿងអ្វីចំពោះយើងចំពោះខ្ញុំ ប៉ុន្តែត្រឹមតែជាជន សាមញ្ញនៅក្នុងព្រលឹង តែប៉ុណ្ណោះ នៅក្នុងចំនុចនេះ ការពិតបានក្លាយជាការបំពេញចិត្ត​សំរាប់ ម្នាក់ រឺច្រើននាកនៃពហុភាព នេះ។ ហើយការចង់អោយកើតឡើងនូវអ្វីដែលជាការពិត និងជាបទពិសោធន៍ ផងដែរ។