Friday, November 20, 2009

ក្រិតក្រមសិលធម៍

សិលធម៍គឺជាការសិក្សាអប់រំចិត្ត ដែលបង្កើតឡើងក្នុងគោលបំណងអោយមនុស្សចេះ
អត់អោយអធ្យាស្រ័យ មិនប្រកាន់ពូជសាស និង មិនរំលោភសិទ្ធអ្្នកដទៃជាដើម។
សិលធម៍មានការបែងចែកជាច្រើនផ្នែកផ្សេងៗគ្នាដូចជា:

* សិលធម៍ក្នុងការធ្វើការងារ

* សិលធម៍ក្នុងការរស់នៅ

* ​​​​សិលធម៍ក្នុងការនិយាយ

* សិលធម៍ក្នុងនៅតាមទីសាធារណះ......

នៅក្នុងចិត្តវិជ្ជា ​អភិសមារចារសាស្រ្ត គឺជាមែកធាងដែលបានឃើញនិង
យល់បានដោយធម្មជាតិនិងតំលៃនៃសិលធម៍។​
អភិសមារចារសាស្រ្ត គឺជាផ្នែកដ៏សំខាន់របស់មនុស្សយើងមានគឺ
កំលាំងកាយនិងកំលលាំងចិត្ត។
អភិសមារចារសាស្រ្ត គឺជាផ្នែកមួយធំក្នុងចំណោមមែកធាងបីនៃសិលធម៍
ទូទៅដែលត្រូវបានបង្កើតឡើងដោយអ្នកចិត្តវិជ្ជា ហើយមានផ្សេងៗជាច្រើន
ទៀតដូចជា

* ការបង្កើតទ្រឹស្តី
* ការបោះពុម្ភផ្សាយ
* ការអប់រំ។

សូក្រាត គឺជាអ្នកទស្សនះវិទូជនជាតិក្រិច ការងារ​របស់​គាត់​គឺ ការនិយាយ​រិះគន់​ទៅ
អោយ​មុនស្ស​ទាំងអស់​ក្នុងន័យកែលំអ​។ នេះ​គឺជា​វិធីសាស្រ្ត​របស់​សូក្រាត​។
សូក្រាត​បាន​អភិវឌ្ឍ នូវ​វិធីសាស្រ្ត​បង្រៀន​។វិធីសាស្រ្ត​របស់​គាត់​គឺ​គ្រូ​ត្រូវតែ​សួរ
​ទៅ​កូនសិស្ស អំពីអ្វី ដែល​យើង​កំពុង​រៀន ហើយ​ដូចនេះ​គឺ​ធ្វើអោយ​មាន​ការសន្ទនា
​ក្នុង​ការសិក្សា​។
ផ្លាតូ ជា​ទស្សនវិទូក្រិចបុរាណដែល​បាន​រួម​ចំណែក​បង្កើត​នូវ​មូលដ្ឋាន​សម្រាប់​
ទស្សនវិជ្ជា​លោកខាងលិច​ជាមួយ​គ្រូ​របស់​គាត់សូក្រាតនិង​សិស្ស​របស់​ គាត់អារីស្តូត។
ផ្លាតូ ក៏​ជា​គណិតវិទូ អ្នកនិពន្ធ​នៃ​ទស្សនវិជ្ជា​បែប​សន្ទនា និង​ជា​អ្នកបង្កើត​សាលា​
ទស្សនវិជ្ជា​ជាន់ខ្ពស់​អាកាដឺមីនៅ​ក្រុងអាតែន​ ដែល​ជា​វិទ្យាស្ថាន​គរុវិជ្ជា​ជាន់ខ្ពស់​ដំបូង
បង្អស់​នៅ​លោកខាងលិច​។នៅក្នុងសៀវភៅជាច្រើនបានអប់រំអោយកូនខ្មែរទាំងអស់
ចេះស្រលាញ់គោរពចាស់ទុំលោកគ្រូអ្នក​​​​​​​​​គ្រូអោយបានខ្ជាប់ខ្ជួនព្រោះថាកាលណា
បើយើងចេះដឹងចាស់ទុំវាជាទង្វើមួយដ៏ល្អដែលសំដែងនូវ​អាកប្បកិរិយាជាកូនខ្មែរ
កូនអ្នកមានពូជ។ពេលនោះជាពេលមួយដែលយើងអាចទទួលបាននូវ
ការសរសើរដ៏បរិសុទ្ធពីសំណាក់ពួកគេទាំងអស់នោះហើយម្យាងវិញទៀត
វាបានជួយលើកកិត្តិយសរបស់គ្រួសារយើងទៀតផង។
​ ​​ ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ វាចា ចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់
​ទៅ​ជា​ទម្លាប់ ហៅ​ថា(ចរិត​ប្រក្រតី)។ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់
​និយាយ​ជាប់​ជាទំនៀមហៅ​ថា ចរិត​គ្រោតគ្រាត។ ការ​និយាយ​កុហក​លេង​
ចំពោះ​មិត្ត​សំឡាញ់យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា
ចរិត​កុហក។ការ​ជក់​ បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ
យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី។ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ
ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀមនេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ។
ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា
“ចរិត​ប្រក្រតី”។ ​​ ​ ដូចច្នេះមនុស្សគ្រប់រូបត្រូវចេះដឹងខុសត្រូវល្អអាក្រក់ហើយ
អ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើ ​ដើម្បីក្លាយខ្លួនទៅជាមនុស្សដែលពោពេញទៅ
ដោយភាពជោកជ័យក្នុងជីវិត។
តាមពិតទៅសិលធម៍គឺមានសារសំខាន់ខ្លាំងណាស់សំរាប់មនុស្សយើងគ្រប់ៗគ្នា
គួរយល់ដឹង។​​​​​​​ហើយសិលធម៍បានជួយដល់មនុស្សយើងអោយចេះដឹងនូវអ្វីល្អ
អ្វីអាក្រក់​ខ្ពស់ទាប​ខ្មៅសនិងចេះស្គាល់បាបបុណ្យកត្តាសំខាន់នោះមនុស្សយើង
ហ៊ានទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។
ដូចនេះមនុស្សយើងម្នាក់ៗត្រូវយកមកសិលធម៍មកដាក់ក្នុងខ្លួនទើបនាំ
យើងទៅរកសេចក្តីថ្លៃថ្នូរ​បុណ្យសក្តិ​កិតិ្តយស​កេរ្តិ៍ឈ្មោះដល់ខ្លួនយើង
ជារៀងរហូត៕

Tuesday, November 17, 2009

ខេមរៈ ​សេរី​មន្ត ​“​ឡើង​កូដ​” ​កាន់តែខ្លាំង

​​​ អស់​រយៈពេល​ជិត​៥​ឆ្នាំ ​នៃ​ការតស៊ូ​, អ្នកចម្រៀង ខេមរៈ សេរី​មន្ត​ ដែល​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់ចាម​, ទទួលបាន​នូវ​ជោគជ័យ​ហួសពី​ការ​ស្មាន ។ ក្នុង​ឆ្នាំនេះ បទ​ចម្រៀង​ថ្មីៗ​មួយចំនួន ក្នុងនោះ​មាន​បទ​រដឺន​ផងដែរ បាន​ជំរុញ​ឱ្យ​ខេមរៈ​សេរី​មន្ត បង្កើនបាន​នូវ​សន្ទុះ​នៃ​ការគាំទ្រកាន់តែច្រើន និង លេចធ្លោ​ជាង​គេ​ ។​

​ខេមរៈ សេរី​មន្ត បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ផ្នែក​ចម្រៀង​សម័យ​នា​ឆ្នាំ​២០០៤ តាមរយៈ​បងប្រុស​បង្កើត​របស់​លោក​ឈ្មោះ​ខេមរៈ ភារុណ នៅ​ក្នុង​ផលិតកម្ម “U2” ។ ក្នុងអំឡុងពេល​បី​ឆ្នាំ គឺ​ពី​ឆ្នាំ​២០០៤ ​ដល់​២០០៦ ខេមរៈ សេរី​មន្ត​បាន​ថត​ចម្រៀង ឱ្យ​ផលិតកម្ម ​“U2” ​បាន​ប្រមាណ​ជា​៦០​បទ ហើយ​បទ​ដែល​ធ្វើឱ្យ​ប្រិយមិត្ត​អ្នក​ស្តាប់​ទទួល ស្គាល់​មាន​ដូចជា​បទ “​បេះដូង​អ្នក​ប្រដាល់​, ជីវិត​អ្នកចម្រៀង​, ស្នេហ៍​ពេញ​បេះដូង​, បញ្ញើ​ស្នេហ៍​, ស្នេហ៍​បរាជ័យ​, ព្រមទាំង​អាល័យ​...” ក្រៅពី​នោះ​តារាចម្រៀង​រូបរាង​សង្ហារ​ម្នាក់នេះ ឧស្សាហ៍​ឃើញ​បង្ហាញមុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​ការប្រគំ​តន្ត្រី​ជា​សាធារណៈ​ក្នុង​កម្មវិធី​ធំៗ​មួយចំនួន​ផង​ដែរ ។ ត្រកូល ​“​ខេមរៈ​” ចំនួន​៣​រូប គឺ​ខេមរៈ ភារុណ ជា​បង​ប្រុស​បង្កើត និង​រូបលោក ព្រមទាំង​ប្អូនស្រី​ម្នាក់ទៀត ត្រូវ​ផ្អាក​ការងារ​អស់​រយៈពេល​២​ឆ្នាំ រហូតមកដល់​ឆ្នាំ​២០០៨​កន្លងទៅនេះ ទើប​សម្រេច​នាំគ្នា​ចូល​ក្នុង​ផលិតកម្មសាន់​ដេ​វិញ​ម្តង ។​

​តារាចម្រៀង​រូបរាង​សង្ហា​រ កម្ពស់​១,៧០​ម៉ែត្រ អាយុ​២៥​ឆ្នាំ​ម្នាក់​នេះ ល្បី​ថា​មាន​ស្រីៗ​តាម​សុំ​ស្នេហា​ច្រើនណាស់ រហូត​លេចឮ​ថា​មាន​កូន​អ្នកធំ​ស្តុកស្តម្ភ​ម្នាក់ ​មាន​ទំនាក់ទំនង​ស្នេហា​ផង តែ​សា​ម៉ី​ខ្លួន​បាន​បដិសេធ​យ៉ាង​ប្រញាប់ប្រញាល់​ប្រាប់​អ្នកសារព័ត៌មាន​ថា “​រឿងរ៉ាវ​នោះ​មិន​ពិត​ទេ ខ្ញុំ​មិន​ទាន់​គិត​ដល់​រឿង​នោះទេ ហើយ​រឿង​គូស្រករ​ក៏​មិន​ទាន់​ចាប់​អារម្មណ៍​ដែរ ព្រោះ​ខ្ញុំ​នៅ​ក្មេង​ពេក ប្រហែល​ជា​រង់ចាំ​ដល់​អាយុ​៣០​ស្តើង ទើប​គិតគូរ​រឿងនេះ ។ ខ្ញុំ​សូម​អរគុណ​ណាស់​អ្នក​ដែល​ស្រឡាញ់ និង​គាំទ្រ​ខ្ញុំ​” ។​

​លោក​ខេមរៈ ភារុណ បាន​ប្រាប់​ទស្សនា​វ​ដ្តី​នានា​ថា លោក​បាន​និពន្ធ​បទ​ចម្រៀង​ឱ្យ​ប្អូនប្រុស​សេរី​មន្ត​ច្រៀង​បាន ទទួល​ជោគជ័យ​ជា​ច្រើន​មកហើយ ពិសេស​បទ​មនោ​សញ្ចោ​ត​នា ចំណែកប្អូនស្រី​ខេមរៈ ស្រី​ពៅ នាង​មាន​អាយុ ត្រឹម​១៧​ឆ្នាំ​ទេ សង្ឃឹម​ថា​ពេល​ខាងមុខ នាង​នឹង​ច្រៀង​បាន​កាន់តែ​ល្អ​ជាង​នេះ ។​
​ ​
គួរកត់សម្គាល់​ថា នៅ​ឆ្នាំ ២០០៩​នេះ ខេមរៈ សេរី​មន្ត​ទទួលបាន​ជោគជ័យ​ស្ទើរ​ស៊ីដាច់​គេ​ក្នុង​ពិភពសិល្បៈ​ចម្រៀង​សម័យ​ តាមរយៈ​បទ​ថ្មីៗ ដែល​សុទ្ធតែ​ល្បី​និង​ទទួល​ការគាំទ្រ​ពី​សំណាក់​យុវវ័យ ​។​

​ខេមរៈ សេរី​មន្ត បាន​ប្រាប់ថា “​ខ្ញុំ​អាច​ច្រៀង​បាន​ច្រើន​ប្រភេទ អាច​ប្រើ​សំឡេង​បាន​ច្រើនយ៉ាង ដូចជា បទ​រដឺន រ៉ុក កន្ទ្រឹ​ម និង​បែប មនោ​សញ្ចោ​ត​នាជា​ដើម ។ នៅ​ក្នុង​ផលិតកម្ម​សាន់ដេ បទ​ចម្រៀង​ដែល​មាន​ការគាំទ្រ​ខ្លាំង​រួម​មាន​បទ “​ទុក​ឱកាស​ឱ្យ​បង​បានទេ​, ទៅ​ដណ្តឹង​កូន​គេ​, ព្រួយ​ព្រោះ​ច័ន្ទ​, ចង់បាន​ប្រពន្ធ​ខ្មែរ​, ធ្វើ​កុំ​ភ័យ ...” ចំណែក​បទ​ដែល​ធ្វើឱ្យ​ស្រទាប់​យុវវ័យ​កន្ត្រាក់​អារម្មណ៍​ខ្លាំង​ថែម​ទៀត​ នោះ គឺ​បទ​មានសំនៀង​រដឺន​ដែល​ទើបតែ​ចេញ​នា​ពេល​ថ្មីៗ​នេះ គឺ “​លក់​ក្របី​ព្រោះ​ម៉ែ, ​ទៅ​យកប្តី​បារាំង​” ៘​
​ ​
នា​ពេល​ចុង​ក្រោយ​នេះ ខេមរៈ សេរី​មន្ត អាច​រក​ចំណូល​បាន​យ៉ាងច្រើន ចំណែក​តម្លៃ​ខ្លួន​ក៏​កាន់តែ​ឡើង​ខ្ពស់ ជា​ឱកាស​ដ៏​ល្អ ​ដែល​លោកអាច​ប្រមូលប្រាក់​ទិញ​រថយន្ត​ថ្មី ទិញ​ផ្ទះ​រហូតដល់​រាប់​ម៉ឺន​ដុល្លារ ។ បើទោះបី​ពេលនេះ​ភ្លៀង​កំពុង​ធ្លាក់ បន្ត​ការរំខាន​ក្តី ក៏​លោក​អាច​ចេញ​រក​ចំណូល​តាមរយៈ​ការ​ច្រៀង​ក្នុង​កម្មវិធី​សម្ពោធ​ ផលិតផលផ្សេងៗ ឬ​តាម​សណ្ឋាគារ​ធំៗ​ជាដើម ។​
​ ​
ខេមរៈ សេរី​មន្ត បាន​ប្រាប់ថា នៅ​ផលិតកម្ម​សាន់ដេ លោក​មាន​សេចក្តីសុខ​ណាស់ ទោះបីជា​មាន​កុងត្រា​ក្តី ក៏ លោក​នៅ​មាន​សេរីភាព​ពេញលេញ​ដែរ ហើយ​មួយ​រយៈពេល​នេះ លោក​បាន​ថត​ចម្រៀង​បាន​ជាង ​៣០​បទ​ហើយ ហើយ​មាន​បទ​ថ្មីៗ​ជាច្រើន​ទៀត ដែល​ធ្វើ​បាន​ល្អ​ជាង​ពេលមុនៗ​ទៅទៀត សម្រាប់​ទុក​ផ្ញើ​ជូន​ទស្សនិកជន និង​ប្រិយមិត្ត​អ្នកស្តាប់​ជា​ការកម្សាន្ត​ ៕

ទាហានសៀមខ្មែរផ្ទុះអាវុធ

កងទ័ព ១០ នាក់ និង​ប៉ូលិស​ព្រំដែន​កម្ពុជា​ដែល​ដើរល្បាត​ព្រំដែន​នៅ​ជប់​អង្គុ​ញ និង​ទៅ​ពិនិត្យមើល​ការសាងសង់​ផ្ទះ​ថ្មី ២ ខ្នង របស់​ទាហាន​ឈុតខ្មៅ​សៀម កង ២៦០២ នៅក្បែរនោះ​បាន​រង​ការបាញ់​គ្រាប់កាំភ្លើង​M79 ចំនួន ២ គ្រាប់ ដើម្បី​ស្កាត់​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០០៩ ។ ឧបទ្ទហេតុ​នោះ​ពុំ​បង្ក​ឲ្យ​នរណា​ម្នាក់​គ្រោះថ្នាក់​ទេ ។​

​ពលទាហាន និង​ប៉ូលិស​កម្ពុជា​នៅ​ការពារ​ព្រំដែន​ពី​ថ្ម​ដូន​ជប់​អង្គុ​ញ និង​ប្រាសាទ​តា​ក្របី ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០០៩​ថា ទាហាន ឈុត​ខ្មៅ​សៀម​កង​លេខ​២៦០២ នៅ​ជិត​បន្ទាយ​ថៃ​និយម ឃុំ​ថៃ​និយម ស្រុក​ភ្នំ ដុង​រ៉ាក់ ខេត្ត​បូរី​រម្យ របស់​ប្រទេស​សៀម បាន​សង់​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​២ ខ្នង​នៅក្នុង​ទឹក​ដី​គេ តែ​ក្បែរ​ព្រំដែន​កម្ពុជា ចំណុច​ជប់​អង្គុ​ញ ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ ។ ផ្ទះ​ទាំង​ពីរ​បាន​សង់​រួច​ថ្មីៗ​នេះ ដែល​ផ្ទះ​មួយ​ខ្នង​មាន​ទំហំ ៣ ម៉ែត្រ​គុណ ៤ ម៉ែត្រ ។

​កងការពារ​ព្រំដែន​កម្ពុជា​គឺ ទ័ព​១០​នាក់ ប៉ូលិស​៥​នាក់ បាន​ចេញ​ល្បាត​ព្រំដែន និង​ពិនិត្យ​ពី​ចម្ងាយ​នូវ​ការ​សង់ផ្ទះ​ថ្មី​របស់​ទាហាន​សៀម​នៅក្បែរ​ ព្រំដែន​នោះ កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០០៩ ។ ប៉ុន្តែ​ខណៈ​កម្លាំង​ល្បាត​ដល់​អូរ​មួយ លើ​ខ្នងភ្នំ​ជិត​ផ្លូវបំបែក​ជប់​អង្គុ​ញ ជា​ទី​ដែល​ទាហាន​សៀម​សង់ស្ពាន​ពី​កូនឈើ​ស្រស់ និង​ឈូស​ផ្លូវ​កន្លងមក ចំណុច UA 23441-8757 គឺ​ម៉ោង ២ និង ១០ នាទី ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០០៩ ក៏​ស្រាប់តែ​ទាហាន​សៀម​បា​ញ គ្រាប់ M79 មួយ​គ្រាប់​ស្កាត់ និង​បង្ក​ស្នូរ​ផ្ទុះ ។ គ្រាប់​បាន​ធ្លាក់​ក្នុង​ដី​សៀម ។ កម្លាំង​កម្ពុជា​បាន​ត្រឡប់​ថយ​ក្រោយ​មួយ​សន្ទុះ គឺ​ម៉ោង ២ និង ៤៥ នាទី​ក៏​ស្រាប់តែ​ទាហាន​សៀម​បាញ់​គ្រាប់ M79 មួយ​គ្រាប់​ទៀត​ធ្លាក់​ទីតាំង​ដូច​មុន តែ​ក្បែរ​ព្រំដែន​កម្ពុជា ។​

​ប្រភព​ព័ត៌មាន​ពី​ព្រំដែន​ឲ្យដឹងថា ប្រមាណ ១៥ នាទី​ក្រោយមក​មេបញ្ជាការ​កង​លេខ​២៦០៦ ទាហាន​ឈុតខ្មៅ​មួយ​កង​ផ្សេង​ដែល​បន្ទាយ​នៅ​ជិត​ច្រក​ឆ​ង​កាង ឈម​នឹង​ច្រក​ថ្ម​ដូន​បាន​មក​ជួប​កម្លាំង​កម្ពុ​ជា ដើម្បី​និយាយ​សម្រួល​បញ្ហា ប៉ុន្តែ​បដិសេធ​ជូន​ដំណើរ​កងកម្លាំង​កម្ពុជា​ទៅពិនិត្យ​ផ្ទះ​សង់​ថ្មី​២ ខ្នង​នោះ​ដោយ​យក​លេស​ថា ចំណុច​នោះ​ជា​កន្លែង​ឈរជើង​របស់​ឈុតខ្មៅ កង​២៦០២ ឯណោះ ។​

​គួររំលឹកថា ទាហាន​សៀម​កសាង​ផ្ទះ​ថ្មី ២ ខ្នង​នោះ​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​ខាង​ស៊ើបការណ៍​បានដឹងថា ចំណុច​នោះ​ស្ថិត​នៅក្នុង​ទឹកដី​សៀម តែ​កៀក​នឹង​ព្រំដែន​កម្ពុជា ឬ​ខាងកើត​ភូមិ​ថ្ម​ដូន​ប្រមាណ ៥,២ គីឡូម៉ែត្រ ៕​

Thursday, February 5, 2009

Cambodia daily

នៅពេលដែលពួកយើងបានធ្វើដំណើរទៅដល់ស្ថានីយ៍កាសែតមួយដែលមានឈ្មោះថា Cambodia daily .
ពួកយើងបានជួបជាមួយនិងលោក keven្dol មកពីប្រទេស Island Irrland គាត់ធ្លាប់ធ្វើការនៅ
សាលាបច្ចេកទេសដុនបូស្កូ នៅឯសហរដ្ឋអាមេរិចហើយគាត់មកកាន់ប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ១៩៩៣ ។
ហើយគាត់មកដល់សព្វថ្ងៃនេះមានរយៈពេល១៥ឆ្នាំហើយ ចំពោះស្ថានីយ៍សារព័ត៌មាននេះមានតែមួយទេនៅក្នុងទី
ក្រុងភ្នំពេញខណៈពេលដែលលោកបានបង្កើតស្ថានីយ៍នេះឡើងគឹចង់អោយមនុស្សទាំងអស់ដឹងពីរឿងរ៉ាវដែលបាន
កើតឡើងទាំងក្នុង នឹងក្រៅប្រទេស ។ រួចហើយកាត់ក៏នាំពួកយើងអោយស្គាល់លោកគ្រូម្នាក់ដែលជាអ្នកជំនួយ
ការផ្ទាល់របស់គាត់ ។ អ្នកជំនួយការរបស់គាត់បានណែនាំពួកកយើងបន្ថែមទៀតដែលទាក់ទងទៅនិងការងាររបស់
ថែមទាំងជួយពន្យល់ប្រាប់ពីរបៀបការងារជាអ្នកកាសែត តើវាជួបនិងឧបសគ្គ ឬរឿងលំបាកយ៉ាងណាខ្លះចំពោះ
អ្នកកាសែតនោះ ? គាត់ក៏បន្តទៀតថាការងារជាអ្នកកាសែតទោះបីរឿងរ៉ាវនោះលំបាកយ៉ាងណាក៏ដោយក៏យើងត្រូវ
តែយកព័ត៌មាននោះអោយបានទោះត្រូវយកដោយវិធីណាក៏ដោយ ។

Monday, February 2, 2009

មជ្ឍមណ្ឌលបុប្ផាណា

បន្ទាប់ពីទស្សនះកិច្ចសិក្សាអស់ជាច្រើនម៉ោងមក ហើយមជ្ឍមណ្ឌលចុងក្រោយ​ដែលក្រុមសិស្ស​ផ្នែក​ទំនាក់​ទំនងសង្គមយើងបានចូលនោះគឺ មជ្ឃមណ្ឌលបុប្ផាណា ។

យើងបានជួបសំភាសន៏ជាមួយ លឹម​ សុភាន ដែលជាអ្នកវិភាគមួយរូបប្រចាំនៅមជ្ឃមណ្ឌលបុប្ផាណា។ តាមសម្តីរបស់លោក លឹម សុភាន អ្នកវិភាគនៅមជ្ឍមណ្ឌលនេះបានមានប្រសាសន៏ថា ៖
មជ្ឃមណ្ឌ
បុប្ផាណា មានឈ្មោះពិតប្រាកដថា មជ្ឍមណ្ឌលធនធានសោតទស្សន៏បុប្ផាណា ដែលជាមជ្ឍមណ្ឌល៖

· ប្រមូលនូវឯកសារគ្រប់ប្រភេទនិងរូបថតទាំងឡាយដែលបន្សល់ពីសម័យសង្រ្គាមប្រល័យពូជសាសន៏ ដែលឯកសារនោះមាននៅបរទេស និង​ជាពិសេសនៅប្រទេសកម្ពុជាយើង

· រក្សាទុកនូវរាល់និងការពារឯកសារទាំងអស់ដែលបានប្រមូលពីគ្រប់ទឹសទីនោះ ព្រមទាំងតំកល់ទុកជាឯកសារសំរាប់ក្មេងជំនាន់ក្រោយ

· ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចងចាំនិងយល់អោយកាន់តែច្បាស់ពីសម័យកាលដ៍សែនឈឺចុកចាប់ ជាពិសេសដល់ប្អូនៗជំនាន់ក្រោយពីសកម្មភាព ។

បុប្ផាណា ជាឈ្មោះនារីម្នាក់ដែលស្លាប់នៅក្នុងគុកទួលស្លែង ហើយជាវិរះនារីអង់អាចក្លាហានហ៊ានប្រឆាំង តវ៉ានឹងអង្គការ តែទីបំផុតនាងក៌ស្លាប់ក្នុងគុកនោះទៅ ។ ដូច្នេះ ទើបមជ្ឍមណ្ឌលយកឈ្មោះនាងបុប្ផាណាមកដាក់ជា មជ្ឃមណ្ឌលសោតទស្សន៏បុប្ផាណា គឺមានបំណងចង់ បន្សល់អ្វីៗ ពីអតីតកាលដល់អ្នកជំនាន់ក្រោយឱ្យស្គាល់និងផ្តល់នូវធនធានសោតទស្សន៏ដល់ពួកគេតែប៉ុន្នោះ ។

មជ្ឍមណ្ឌលធនធានសោតទស្សន៏បុប្ផាណា បង្កើតនៅខែធ្នូ ឆ្នាំ១៩៧៨ និង បើកសម្ភោធន៏កន្លែងថ្មីនៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០០៦ ដែលមាន លោក ប៉ាន​​ រឹទ្ធី ជាប្រធាន រួមជាមួយលោក ឡូ ផាន់មករា ​​​​​​។ ដែលមជ្ឍមណ្ឌលមានទីតាំងនៅ ផ្លូវ ៦៤ សង្កាត់ បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទូរស័ព្ទលេខៈ 855 (0) 23 992174

E-mail: communication@bophana.org

Website: http://www.bophana.org

អាចទំនាក់ទំនងទៅលោក ប៉ាន រឹទ្ធី ផ្ទាល់តាមរយះ Tel: 855 (0) 12 733929

ស្រង់ពាក្យសម្តីរបស់លោក ប៉ាន រទ្ធី ដែលជាប្រធាននៃមជ្ឍមណ្ឌល តាមវែបសាយអ៊ីនធើណែត ត្រង់ឃ្លាដែលលោកមានប្រសាសន៏ថា អ្វីៗដែលខ្ញុំបានប្រមូលថែរក្សាទុកនេះ វាជាភស្តុតាង ជានិមិត្តរូបសំរាប់ពួកយើង ព្រោះខ្មែរក្រហមមិនត្រឹមតែសម្លាប់មនុស្សប៉ុន្នោះទេ ប៉ុន្តែពួកវាបានបំផ្លាញអត្តសញ្ញាណ ហើយនិងការចង់ចាំ​ ។​ គាត់បានបន្តទៀតថា មជ្ឍមណ្ឌលនេះមិនតែលើកអំពីរឿងខ្មែរក្រហមប៉ុន្នោះទេ អ្នកដឹងហើយថា ការចងចាំគឺជាភាពឈឺចាប់យ៉ាងខ្លាំង

សំរាប់ពួកយើងអស់រយះពេល ជិត ៤ឆ្នាំក្នុងសម័យនោះ ហើយពួកវាបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាងស្ទើរគ្មានសល់។ សព្វថៃ្ងនេះប្រទេសរបស់យើងជាប្រទេសដែលមានក្មេង ៧០% ក្រៅពីនេះអាយុក្រោម ២៥ឆ្នាំ ហើយក្រោមនេះទៀតគ្មានអ្វីស្ទង់ទេ ។ ខ្ញុំគិតថារូបភាពនិងសំលេងអាចផ្តល់ឱ្យពួកគេនូវចំនុចយោងខ្លះ ដើម្បីជាអត្តសញ្ញាណនិងជាប្រវិត្តិសាស្រ្តរបស់ពួកគេ ។

លោក ប៉ាន រឹទ្ធី បានជួបលោក វ៉ាន់ ណាត ក្នុងឆ្នាំ ១៩៩១ ពេលចាប់ផ្តើមថតខ្សែរភាពយន្តជាមួយគាត់ ។

បច្ចប្បន្ននេះនៅមជ្ឃមណ្ឌលមានបុគ្គលិកចំនួន ៣០នាក់ ដែលស្ថិតនៅផ្នែកខុសៗគ្នា ដូចជាផ្នែក៖

1. ផ្នែកពត៏មានវិជ្ជា

2. ផ្នែក Audio សោតទស្សន៏

3. ផ្នែកស្រាវជ្រាវ និង វិភាគ

4. ផ្នែកទំនាក់ទំនង

5. ផ្នែករដ្ឋបាល

មជ្ឃមណ្ឌលនេះបានជំនួយមកពី នាយកដ្ឋានភាពយន្ត (ផ្តល់ជាអគ្គារ សំភារះផ្សេងៗ…) ធនាគារ ANZ ​ ហើយជាពិសេសនោះបានមកពីបរទេស (​ បារាំង ) ផ្តល់ជាថវិការ និង ធនធានមនុស្សសំរាប់មកអប់រំនិង​បង្រៀន​ដល់បុគ្គលិករបស់មជ្ឍមណ្ឌល ៕

មជ្ឈមណ្ឌលឯកសារកម្ពុជាសាធារណៈ

នៅពេលដែលពួកយើងធ្វើដំណើរទៅដល់មជ្ឈមណ្ឌលឯកសារកម្ពុជាសាធារណៈ គឺបានជួបជាមួយនិងលោកគ្រូ

តារា ដែលជានាយករងប្រចាំនៅមជ្ឈមណ្ឌលឯកសារកម្ពុជាសាធារណៈនោះហើយមជ្ឈមណ្ឌលនេះបានបង្កើត

ឡើងនៅឆ្នាំ១៩៩៥ ហើយគាត់បានប្រាប់ដល់ពួកយើងអំពី របបប្រលៃពូជសាសន៍នៅប្រទេសកម្ពុជា ។

អស់រយៈពេលកយ៉ាងយូដែលមជ្ឈមណ្ឌលឯកសារកម្ពុជាសាធារណៈរបស់គាត់បានប្រមូលឯកសារប្រមាណជា

៨០០០០០ទំព័រ មានតួរលេខឯកសារ ៦០០០រូបថត ហើយប្រមូលបានភស្តុតាងជាក់ស្តែង ២០០០០អត្តបទ ចំនួន

គុគ១៨៦គុគ មូលដ្ឋាន៨១កន្លែង សាក្សី៨៤០០០ បទសម្ភាសន៍នៅឆ្នាំ១៩៩៨អង្គការបានបញ្ជូនអ្នកជំនាញ៣នាក់

មក ។ តុលាការបានទទួលពាក្យបណ្តឹងចំនួន២០០០ពាក្យបណ្តឹងហើយសម្តេចអគ្គមហាសេនាបដិតេជោហ៊ុនសែន

និង នររោត្តមរណឫទ្ធិ បានស្នើរទៅកាន់អង្គការសហប្រជាជាតិអោយធ្វើការកាត់ទោសខ្មែរក្រហមហើយត្រូវ

ចំណាយលុយចំនួន៥៤លានដូល្លា សំរាប់ដំណើរការកាត់ទោសខ្មែរក្រហម មានរយៈពេល៣ឆ្នាំ ។ ហើយតុលាការអាចមានប្រជាពលរដ្ឋត្រឹមតែ៥០០នាក់ប៉ុណ្ណោះដែលចូលរួមបានក្មុងការកាត់ទោសហើយអង្គការUSAID

បានជួយថវិការចំនួន២លាន់ដូល្លា ។