Friday, December 12, 2008

ការថ្លែងសន្ទរកថារបស់លោក អូបាម៉ា

ពលរដ្ឋនិងថ្នាក់ដឹកនាំខ្មែរអ៊ិស្លាមបានស្វាគមន៍និងសម្ដែង សុទិដ្ឋិនិយមចំពោះលោកប្រធានាធិបតីអាមេរិកថ្មី លោក Barack Obama ដែលបានលើកឡើងក្នុងសុន្ទរកថារបស់លោកក្នុងពិធីស្បថឡើងកាន់តំណែង អំពីការមិនរើសអើង មិនប្រកាន់ពូជសាសន៍និងការបំបាត់សង្រ្គាមទាំងឡាយរវាងប្រទេសអ្នកកាន់សាសនាអ៊ិស្លាមផងនោះ។
លោក Barack Obama ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីរាត្រីថ្ងៃទី៤ វិច្ឆិកា ២០០៨។សាសនិកអ៊ិស្លាមបានថ្លែងដូច្នេះ ដោយសារប្រទេសទាំងនោះជាប្រទេសអ្នកកាន់សាសនាអ៊ិស្លាមដែលពួកគេមិន ចង់ឲ្យកើតមានអំពីការសម្លាប់រង្គាលប្រជាពលរដ្ឋនោះទេ ទោះបីជាជាតិសាសន៍អ្វីក៏ដោយ បញ្ហាសំខាន់ពួកគេចង់ឲ្យពិភពលោកមានសន្តិភាព។សូមជម្រាបថា លោកប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកគឺលោក
Barack Hussein Obama បានមានប្រសាសន៍ក្នុងសុន្ទរកថាសម្ពោធឡើងកាន់តំណែងរបស់លោក កាលពីថ្ងៃអង្គារ ទី២០ មករាថា បញ្ហាសង្រា្គមនៅប្រទេសអ៊ីរ៉ាក់ លោកបានប្រឆំាងទៅនឹងសង្រ្គាមនោះតាំងពីដើមទីមក ហើយចំពោះប្រទេសនៅមជ្ឈិមបូព៌ាវិញ លោកបានថ្លែងថា សហរដ្ឋអាមេរិកនឹងស្វែងរកមធ្យោបាយថ្មីមួយ ដើម្បីដោះស្រាយបន្តទៅទៀត ដែលឈរលើការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ លោក Barack Obama ថ្លែងដូច្នេះថា ៖ (ខ្ញុំបានជំទាស់នឹងសង្រ្គាម នោះរហូត ពីឆ្នាំ២០០២, ២០០៣, ២០០៤, ២០០៥, ២០០៦, ២០០៧, ២០០៨ ហើយខ្ញុំនឹងបញ្ចប់សង្រ្គាមនោះក្នុងឆ្នាំ២០០៩ )។ លោកប្រធានាធិបតីថ្មីរបស់សហរដ្ឋ អាមេរិកបានថ្លែង
លោកនឹងកែប្រែ គ្រប់គ្រងនៃការ ថា ដឹកនាំប្រទេសដែលគិតគូរអំពី បញ្ហាសេដ្ឋកិច្ចជាបញ្ហាចម្បងនោះ។

ដកស្រង់ពីRFA

No comments: