Friday, November 20, 2009
ក្រិតក្រមសិលធម៍
អត់អោយអធ្យាស្រ័យ មិនប្រកាន់ពូជសាស និង មិនរំលោភសិទ្ធអ្្នកដទៃជាដើម។
សិលធម៍មានការបែងចែកជាច្រើនផ្នែកផ្សេងៗគ្នាដូចជា:
* សិលធម៍ក្នុងការធ្វើការងារ
* សិលធម៍ក្នុងការរស់នៅ
* សិលធម៍ក្នុងការនិយាយ
* សិលធម៍ក្នុងនៅតាមទីសាធារណះ......
នៅក្នុងចិត្តវិជ្ជា អភិសមារចារសាស្រ្ត គឺជាមែកធាងដែលបានឃើញនិង
យល់បានដោយធម្មជាតិនិងតំលៃនៃសិលធម៍។
អភិសមារចារសាស្រ្ត គឺជាផ្នែកដ៏សំខាន់របស់មនុស្សយើងមានគឺ
កំលាំងកាយនិងកំលលាំងចិត្ត។
អភិសមារចារសាស្រ្ត គឺជាផ្នែកមួយធំក្នុងចំណោមមែកធាងបីនៃសិលធម៍
ទូទៅដែលត្រូវបានបង្កើតឡើងដោយអ្នកចិត្តវិជ្ជា ហើយមានផ្សេងៗជាច្រើន
ទៀតដូចជា
* ការបង្កើតទ្រឹស្តី
* ការបោះពុម្ភផ្សាយ
* ការអប់រំ។
សូក្រាត គឺជាអ្នកទស្សនះវិទូជនជាតិក្រិច ការងាររបស់គាត់គឺ ការនិយាយរិះគន់ទៅ
អោយមុនស្សទាំងអស់ក្នុងន័យកែលំអ។ នេះគឺជាវិធីសាស្រ្តរបស់សូក្រាត។
សូក្រាតបានអភិវឌ្ឍ នូវវិធីសាស្រ្តបង្រៀន។វិធីសាស្រ្តរបស់គាត់គឺគ្រូត្រូវតែសួរ
ទៅកូនសិស្ស អំពីអ្វី ដែលយើងកំពុងរៀន ហើយដូចនេះគឺធ្វើអោយមានការសន្ទនា
ក្នុងការសិក្សា។
ផ្លាតូ ជាទស្សនវិទូក្រិចបុរាណដែលបានរួមចំណែកបង្កើតនូវមូលដ្ឋានសម្រាប់
ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់សូក្រាតនិងសិស្សរបស់ គាត់អារីស្តូត។
ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា និងជាអ្នកបង្កើតសាលា
ទស្សនវិជ្ជាជាន់ខ្ពស់អាកាដឺមីនៅក្រុងអាតែន ដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូង
បង្អស់នៅលោកខាងលិច។នៅក្នុងសៀវភៅជាច្រើនបានអប់រំអោយកូនខ្មែរទាំងអស់
ចេះស្រលាញ់គោរពចាស់ទុំលោកគ្រូអ្នកគ្រូអោយបានខ្ជាប់ខ្ជួនព្រោះថាកាលណា
បើយើងចេះដឹងចាស់ទុំវាជាទង្វើមួយដ៏ល្អដែលសំដែងនូវអាកប្បកិរិយាជាកូនខ្មែរ
កូនអ្នកមានពូជ។ពេលនោះជាពេលមួយដែលយើងអាចទទួលបាននូវ
ការសរសើរដ៏បរិសុទ្ធពីសំណាក់ពួកគេទាំងអស់នោះហើយម្យាងវិញទៀត
វាបានជួយលើកកិត្តិយសរបស់គ្រួសារយើងទៀតផង។
ការប្រព្រឹត្តជាប់ដោយកាយ វាចា ចិត្តគ្រប់ពេលវេលាយូរៗទៅ អាចជាប់
ទៅជាទម្លាប់ ហៅថា(ចរិតប្រក្រតី)។ ដូចយ៉ាងសម្ដីគ្រោតគ្រាត ដែលធ្លាប់
និយាយជាប់ជាទំនៀមហៅថា ចរិតគ្រោតគ្រាត។ ការនិយាយកុហកលេង
ចំពោះមិត្តសំឡាញ់យូរៗទៅក៏អាចធ្លាប់មាត់ជាទំនៀម នេះហៅថា
ចរិតកុហក។ការជក់ បារី ដើមដំបូងឃើញគេជក់ ក៏ជក់លេងតាមគេ
យូរៗទៅក៏អាចជាប់ជាទំនៀមជក់បារី។ការដេកថ្ងៃ ដើមដំបូងឃើញគេដេកថ្ងៃ
ក៏ដេកតាមគេ លុះដេកថ្ងៃយូរៗទៅក៏អាចក្លាយជាទំនៀមនេះហៅថា ចរិតដេកថ្ងៃ។
ការប្រព្រឹត្តិទាល់តែជាប់ប្រយោគដែលអាចលះចេញបានដោយកម្រ ដូច្នេះហៅថា
“ចរិតប្រក្រតី”។ ដូចច្នេះមនុស្សគ្រប់រូបត្រូវចេះដឹងខុសត្រូវល្អអាក្រក់ហើយ
អ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើ ដើម្បីក្លាយខ្លួនទៅជាមនុស្សដែលពោពេញទៅ
ដោយភាពជោកជ័យក្នុងជីវិត។
តាមពិតទៅសិលធម៍គឺមានសារសំខាន់ខ្លាំងណាស់សំរាប់មនុស្សយើងគ្រប់ៗគ្នា
គួរយល់ដឹង។ហើយសិលធម៍បានជួយដល់មនុស្សយើងអោយចេះដឹងនូវអ្វីល្អ
អ្វីអាក្រក់ខ្ពស់ទាបខ្មៅសនិងចេះស្គាល់បាបបុណ្យកត្តាសំខាន់នោះមនុស្សយើង
ហ៊ានទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។
ដូចនេះមនុស្សយើងម្នាក់ៗត្រូវយកមកសិលធម៍មកដាក់ក្នុងខ្លួនទើបនាំ
យើងទៅរកសេចក្តីថ្លៃថ្នូរបុណ្យសក្តិកិតិ្តយសកេរ្តិ៍ឈ្មោះដល់ខ្លួនយើង
ជារៀងរហូត៕
Tuesday, November 17, 2009
ខេមរៈ សេរីមន្ត “ឡើងកូដ” កាន់តែខ្លាំង
ខេមរៈ សេរីមន្ត បានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងសម័យនាឆ្នាំ២០០៤ តាមរយៈបងប្រុសបង្កើតរបស់លោកឈ្មោះខេមរៈ ភារុណ នៅក្នុងផលិតកម្ម “U2” ។ ក្នុងអំឡុងពេលបីឆ្នាំ គឺពីឆ្នាំ២០០៤ ដល់២០០៦ ខេមរៈ សេរីមន្តបានថតចម្រៀង ឱ្យផលិតកម្ម “U2” បានប្រមាណជា៦០បទ ហើយបទដែលធ្វើឱ្យប្រិយមិត្តអ្នកស្តាប់ទទួល ស្គាល់មានដូចជាបទ “បេះដូងអ្នកប្រដាល់, ជីវិតអ្នកចម្រៀង, ស្នេហ៍ពេញបេះដូង, បញ្ញើស្នេហ៍, ស្នេហ៍បរាជ័យ, ព្រមទាំងអាល័យ...” ក្រៅពីនោះតារាចម្រៀងរូបរាងសង្ហារម្នាក់នេះ ឧស្សាហ៍ឃើញបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ និងតាមការប្រគំតន្ត្រីជាសាធារណៈក្នុងកម្មវិធីធំៗមួយចំនួនផងដែរ ។ ត្រកូល “ខេមរៈ” ចំនួន៣រូប គឺខេមរៈ ភារុណ ជាបងប្រុសបង្កើត និងរូបលោក ព្រមទាំងប្អូនស្រីម្នាក់ទៀត ត្រូវផ្អាកការងារអស់រយៈពេល២ឆ្នាំ រហូតមកដល់ឆ្នាំ២០០៨កន្លងទៅនេះ ទើបសម្រេចនាំគ្នាចូលក្នុងផលិតកម្មសាន់ដេវិញម្តង ។
តារាចម្រៀងរូបរាងសង្ហារ កម្ពស់១,៧០ម៉ែត្រ អាយុ២៥ឆ្នាំម្នាក់នេះ ល្បីថាមានស្រីៗតាមសុំស្នេហាច្រើនណាស់ រហូតលេចឮថាមានកូនអ្នកធំស្តុកស្តម្ភម្នាក់ មានទំនាក់ទំនងស្នេហាផង តែសាម៉ីខ្លួនបានបដិសេធយ៉ាងប្រញាប់ប្រញាល់ប្រាប់អ្នកសារព័ត៌មានថា “រឿងរ៉ាវនោះមិនពិតទេ ខ្ញុំមិនទាន់គិតដល់រឿងនោះទេ ហើយរឿងគូស្រករក៏មិនទាន់ចាប់អារម្មណ៍ដែរ ព្រោះខ្ញុំនៅក្មេងពេក ប្រហែលជារង់ចាំដល់អាយុ៣០ស្តើង ទើបគិតគូររឿងនេះ ។ ខ្ញុំសូមអរគុណណាស់អ្នកដែលស្រឡាញ់ និងគាំទ្រខ្ញុំ” ។
លោកខេមរៈ ភារុណ បានប្រាប់ទស្សនាវដ្តីនានាថា លោកបាននិពន្ធបទចម្រៀងឱ្យប្អូនប្រុសសេរីមន្តច្រៀងបាន ទទួលជោគជ័យជាច្រើនមកហើយ ពិសេសបទមនោសញ្ចោតនា ចំណែកប្អូនស្រីខេមរៈ ស្រីពៅ នាងមានអាយុ ត្រឹម១៧ឆ្នាំទេ សង្ឃឹមថាពេលខាងមុខ នាងនឹងច្រៀងបានកាន់តែល្អជាងនេះ ។
គួរកត់សម្គាល់ថា នៅឆ្នាំ ២០០៩នេះ ខេមរៈ សេរីមន្តទទួលបានជោគជ័យស្ទើរស៊ីដាច់គេក្នុងពិភពសិល្បៈចម្រៀងសម័យ តាមរយៈបទថ្មីៗ ដែលសុទ្ធតែល្បីនិងទទួលការគាំទ្រពីសំណាក់យុវវ័យ ។
ខេមរៈ សេរីមន្ត បានប្រាប់ថា “ខ្ញុំអាចច្រៀងបានច្រើនប្រភេទ អាចប្រើសំឡេងបានច្រើនយ៉ាង ដូចជា បទរដឺន រ៉ុក កន្ទ្រឹម និងបែប មនោសញ្ចោតនាជាដើម ។ នៅក្នុងផលិតកម្មសាន់ដេ បទចម្រៀងដែលមានការគាំទ្រខ្លាំងរួមមានបទ “ទុកឱកាសឱ្យបងបានទេ, ទៅដណ្តឹងកូនគេ, ព្រួយព្រោះច័ន្ទ, ចង់បានប្រពន្ធខ្មែរ, ធ្វើកុំភ័យ ...” ចំណែកបទដែលធ្វើឱ្យស្រទាប់យុវវ័យកន្ត្រាក់អារម្មណ៍ខ្លាំងថែមទៀត នោះ គឺបទមានសំនៀងរដឺនដែលទើបតែចេញនាពេលថ្មីៗនេះ គឺ “លក់ក្របីព្រោះម៉ែ, ទៅយកប្តីបារាំង” ៘
នាពេលចុងក្រោយនេះ ខេមរៈ សេរីមន្ត អាចរកចំណូលបានយ៉ាងច្រើន ចំណែកតម្លៃខ្លួនក៏កាន់តែឡើងខ្ពស់ ជាឱកាសដ៏ល្អ ដែលលោកអាចប្រមូលប្រាក់ទិញរថយន្តថ្មី ទិញផ្ទះរហូតដល់រាប់ម៉ឺនដុល្លារ ។ បើទោះបីពេលនេះភ្លៀងកំពុងធ្លាក់ បន្តការរំខានក្តី ក៏លោកអាចចេញរកចំណូលតាមរយៈការច្រៀងក្នុងកម្មវិធីសម្ពោធ ផលិតផលផ្សេងៗ ឬតាមសណ្ឋាគារធំៗជាដើម ។
ខេមរៈ សេរីមន្ត បានប្រាប់ថា នៅផលិតកម្មសាន់ដេ លោកមានសេចក្តីសុខណាស់ ទោះបីជាមានកុងត្រាក្តី ក៏ លោកនៅមានសេរីភាពពេញលេញដែរ ហើយមួយរយៈពេលនេះ លោកបានថតចម្រៀងបានជាង ៣០បទហើយ ហើយមានបទថ្មីៗជាច្រើនទៀត ដែលធ្វើបានល្អជាងពេលមុនៗទៅទៀត សម្រាប់ទុកផ្ញើជូនទស្សនិកជន និងប្រិយមិត្តអ្នកស្តាប់ជាការកម្សាន្ត ៕
ទាហានសៀមខ្មែរផ្ទុះអាវុធ
ពលទាហាន និងប៉ូលិសកម្ពុជានៅការពារព្រំដែនពីថ្មដូនជប់អង្គុញ និងប្រាសាទតាក្របី ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ប្រាប់អ្នកកាសែតកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៩ថា ទាហាន ឈុតខ្មៅសៀមកងលេខ២៦០២ នៅជិតបន្ទាយថៃនិយម ឃុំថៃនិយម ស្រុកភ្នំ ដុងរ៉ាក់ ខេត្តបូរីរម្យ របស់ប្រទេសសៀម បានសង់ផ្ទះឈើប្រក់ស័ង្កសី២ ខ្នងនៅក្នុងទឹកដីគេ តែក្បែរព្រំដែនកម្ពុជា ចំណុចជប់អង្គុញ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ។ ផ្ទះទាំងពីរបានសង់រួចថ្មីៗនេះ ដែលផ្ទះមួយខ្នងមានទំហំ ៣ ម៉ែត្រគុណ ៤ ម៉ែត្រ ។
កងការពារព្រំដែនកម្ពុជាគឺ ទ័ព១០នាក់ ប៉ូលិស៥នាក់ បានចេញល្បាតព្រំដែន និងពិនិត្យពីចម្ងាយនូវការសង់ផ្ទះថ្មីរបស់ទាហានសៀមនៅក្បែរ ព្រំដែននោះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩ ។ ប៉ុន្តែខណៈកម្លាំងល្បាតដល់អូរមួយ លើខ្នងភ្នំជិតផ្លូវបំបែកជប់អង្គុញ ជាទីដែលទាហានសៀមសង់ស្ពានពីកូនឈើស្រស់ និងឈូសផ្លូវកន្លងមក ចំណុច UA 23441-8757 គឺម៉ោង ២ និង ១០ នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៩ ក៏ស្រាប់តែទាហានសៀមបាញ គ្រាប់ M79 មួយគ្រាប់ស្កាត់ និងបង្កស្នូរផ្ទុះ ។ គ្រាប់បានធ្លាក់ក្នុងដីសៀម ។ កម្លាំងកម្ពុជាបានត្រឡប់ថយក្រោយមួយសន្ទុះ គឺម៉ោង ២ និង ៤៥ នាទីក៏ស្រាប់តែទាហានសៀមបាញ់គ្រាប់ M79 មួយគ្រាប់ទៀតធ្លាក់ទីតាំងដូចមុន តែក្បែរព្រំដែនកម្ពុជា ។
ប្រភពព័ត៌មានពីព្រំដែនឲ្យដឹងថា ប្រមាណ ១៥ នាទីក្រោយមកមេបញ្ជាការកងលេខ២៦០៦ ទាហានឈុតខ្មៅមួយកងផ្សេងដែលបន្ទាយនៅជិតច្រកឆងកាង ឈមនឹងច្រកថ្មដូនបានមកជួបកម្លាំងកម្ពុជា ដើម្បីនិយាយសម្រួលបញ្ហា ប៉ុន្តែបដិសេធជូនដំណើរកងកម្លាំងកម្ពុជាទៅពិនិត្យផ្ទះសង់ថ្មី២ ខ្នងនោះដោយយកលេសថា ចំណុចនោះជាកន្លែងឈរជើងរបស់ឈុតខ្មៅ កង២៦០២ ឯណោះ ។
គួររំលឹកថា ទាហានសៀមកសាងផ្ទះថ្មី ២ ខ្នងនោះកាលពីពេលថ្មីៗនេះ ហើយត្រូវខាងស៊ើបការណ៍បានដឹងថា ចំណុចនោះស្ថិតនៅក្នុងទឹកដីសៀម តែកៀកនឹងព្រំដែនកម្ពុជា ឬខាងកើតភូមិថ្មដូនប្រមាណ ៥,២ គីឡូម៉ែត្រ ៕
Thursday, February 5, 2009
Cambodia daily
ពួកយើងបានជួបជាមួយនិងលោក keven្dol មកពីប្រទេស Island Irrland គាត់ធ្លាប់ធ្វើការនៅ
សាលាបច្ចេកទេសដុនបូស្កូ នៅឯសហរដ្ឋអាមេរិចហើយគាត់មកកាន់ប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ១៩៩៣ ។
ហើយគាត់មកដល់សព្វថ្ងៃនេះមានរយៈពេល១៥ឆ្នាំហើយ ចំពោះស្ថានីយ៍សារព័ត៌មាននេះមានតែមួយទេនៅក្នុងទី
ក្រុងភ្នំពេញខណៈពេលដែលលោកបានបង្កើតស្ថានីយ៍នេះឡើងគឹចង់អោយមនុស្សទាំងអស់ដឹងពីរឿងរ៉ាវដែលបាន
កើតឡើងទាំងក្នុង នឹងក្រៅប្រទេស ។ រួចហើយកាត់ក៏នាំពួកយើងអោយស្គាល់លោកគ្រូម្នាក់ដែលជាអ្នកជំនួយ
ការផ្ទាល់របស់គាត់ ។ អ្នកជំនួយការរបស់គាត់បានណែនាំពួកកយើងបន្ថែមទៀតដែលទាក់ទងទៅនិងការងាររបស់
ថែមទាំងជួយពន្យល់ប្រាប់ពីរបៀបការងារជាអ្នកកាសែត តើវាជួបនិងឧបសគ្គ ឬរឿងលំបាកយ៉ាងណាខ្លះចំពោះ
អ្នកកាសែតនោះ ? គាត់ក៏បន្តទៀតថាការងារជាអ្នកកាសែតទោះបីរឿងរ៉ាវនោះលំបាកយ៉ាងណាក៏ដោយក៏យើងត្រូវ
តែយកព័ត៌មាននោះអោយបានទោះត្រូវយកដោយវិធីណាក៏ដោយ ។
Monday, February 2, 2009
មជ្ឍមណ្ឌលបុប្ផាណា
យើងបានជួបសំភាសន៏ជាមួយ លឹម សុភាន ដែលជាអ្នកវិភាគមួយរូបប្រចាំនៅមជ្ឃមណ្ឌលបុប្ផាណា។ តាមសម្តីរបស់លោក លឹម សុភាន អ្នកវិភាគនៅមជ្ឍមណ្ឌលនេះបានមានប្រសាសន៏ថា ៖
មជ្ឃមណ្ឌលបុប្ផាណា មានឈ្មោះពិតប្រាកដថា មជ្ឍមណ្ឌលធនធានសោតទស្សន៏បុប្ផាណា ដែលជាមជ្ឍមណ្ឌល៖
· ប្រមូលនូវឯកសារគ្រប់ប្រភេទនិងរូបថតទាំងឡាយដែលបន្សល់ពីសម័យសង្រ្គាមប្រល័យពូជសាសន៏ ដែលឯកសារនោះមាននៅបរទេស និងជាពិសេសនៅប្រទេសកម្ពុជាយើង
· រក្សាទុកនូវរាល់និងការពារឯកសារទាំងអស់ដែលបានប្រមូលពីគ្រប់ទឹសទីនោះ ព្រមទាំងតំកល់ទុកជាឯកសារសំរាប់ក្មេងជំនាន់ក្រោយ
· ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចងចាំនិងយល់អោយកាន់តែច្បាស់ពីសម័យកាលដ៍សែនឈឺចុកចាប់ ជាពិសេសដល់ប្អូនៗជំនាន់ក្រោយពីសកម្មភាព ។
បុប្ផាណា ជាឈ្មោះនារីម្នាក់ដែលស្លាប់នៅក្នុងគុកទួលស្លែង ហើយជាវិរះនារីអង់អាចក្លាហានហ៊ានប្រឆាំង តវ៉ានឹងអង្គការ តែទីបំផុតនាងក៌ស្លាប់ក្នុងគុកនោះទៅ ។ ដូច្នេះ ទើបមជ្ឍមណ្ឌលយកឈ្មោះនាងបុប្ផាណាមកដាក់ជា មជ្ឃមណ្ឌលសោតទស្សន៏បុប្ផាណា គឺមានបំណងចង់ បន្សល់អ្វីៗ ពីអតីតកាលដល់អ្នកជំនាន់ក្រោយឱ្យស្គាល់និងផ្តល់នូវធនធានសោតទស្សន៏ដល់ពួកគេតែប៉ុន្នោះ ។
មជ្ឍមណ្ឌលធនធានសោតទស្សន៏បុប្ផាណា បង្កើតនៅខែធ្នូ ឆ្នាំ១៩៧៨ និង បើកសម្ភោធន៏កន្លែងថ្មីនៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០០៦ ដែលមាន លោក ប៉ាន រឹទ្ធី ជាប្រធាន រួមជាមួយលោក ឡូ ផាន់មករា ។ ដែលមជ្ឍមណ្ឌលមានទីតាំងនៅ ផ្លូវ ៦៤ សង្កាត់ បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទូរស័ព្ទលេខៈ 855 (0) 23 992174
E-mail: communication@bophana.org
Website: http://www.bophana.org
អាចទំនាក់ទំនងទៅលោក ប៉ាន រឹទ្ធី ផ្ទាល់តាមរយះ Tel: 855 (0) 12 733929
ស្រង់ពាក្យសម្តីរបស់លោក ប៉ាន រឹទ្ធី ដែលជាប្រធាននៃមជ្ឍមណ្ឌល តាមវែបសាយអ៊ីនធើណែត ត្រង់ឃ្លាដែលលោកមានប្រសាសន៏ថា អ្វីៗដែលខ្ញុំបានប្រមូលថែរក្សាទុកនេះ វាជាភស្តុតាង ជានិមិត្តរូបសំរាប់ពួកយើង ព្រោះខ្មែរក្រហមមិនត្រឹមតែសម្លាប់មនុស្សប៉ុន្នោះទេ ប៉ុន្តែពួកវាបានបំផ្លាញអត្តសញ្ញាណ ហើយនិងការចង់ចាំ ។ គាត់បានបន្តទៀតថា មជ្ឍមណ្ឌលនេះមិនតែលើកអំពីរឿងខ្មែរក្រហមប៉ុន្នោះទេ អ្នកដឹងហើយថា ការចងចាំគឺជាភាពឈឺចាប់យ៉ាងខ្លាំង
សំរាប់ពួកយើងអស់រយះពេល ជិត ៤ឆ្នាំក្នុងសម័យនោះ ហើយពួកវាបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាងស្ទើរគ្មានសល់។ សព្វថៃ្ងនេះប្រទេសរបស់យើងជាប្រទេសដែលមានក្មេង ៧០% ក្រៅពីនេះអាយុក្រោម ២៥ឆ្នាំ ហើយក្រោមនេះទៀតគ្មានអ្វីស្ទង់ទេ ។ ខ្ញុំគិតថារូបភាពនិងសំលេងអាចផ្តល់ឱ្យពួកគេនូវចំនុចយោងខ្លះ ដើម្បីជាអត្តសញ្ញាណនិងជាប្រវិត្តិសាស្រ្តរបស់ពួកគេ ។
លោក ប៉ាន រឹទ្ធី បានជួបលោក វ៉ាន់ ណាត ក្នុងឆ្នាំ ១៩៩១ ពេលចាប់ផ្តើមថតខ្សែរភាពយន្តជាមួយគាត់ ។
បច្ចប្បន្ននេះនៅមជ្ឃមណ្ឌលមានបុគ្គលិកចំនួន ៣០នាក់ ដែលស្ថិតនៅផ្នែកខុសៗគ្នា ដូចជាផ្នែក៖
1. ផ្នែកពត៏មានវិជ្ជា
2. ផ្នែក Audio សោតទស្សន៏
3. ផ្នែកស្រាវជ្រាវ និង វិភាគ
4. ផ្នែកទំនាក់ទំនង
5. ផ្នែករដ្ឋបាល…
មជ្ឃមណ្ឌលនេះបានជំនួយមកពី នាយកដ្ឋានភាពយន្ត (ផ្តល់ជាអគ្គារ សំភារះផ្សេងៗ…) ធនាគារ ANZ ហើយជាពិសេសនោះបានមកពីបរទេស ( បារាំង ) ផ្តល់ជាថវិការ និង ធនធានមនុស្សសំរាប់មកអប់រំនិងបង្រៀនដល់បុគ្គលិករបស់មជ្ឍមណ្ឌល ៕
មជ្ឈមណ្ឌលឯកសារកម្ពុជាសាធារណៈ
នៅពេលដែលពួកយើងធ្វើដំណើរទៅដល់មជ្ឈមណ្ឌលឯកសារកម្ពុជាសាធារណៈ គឺបានជួបជាមួយនិងលោកគ្រូ
តារា ដែលជានាយករងប្រចាំនៅមជ្ឈមណ្ឌលឯកសារកម្ពុជាសាធារណៈនោះហើយមជ្ឈមណ្ឌលនេះបានបង្កើត
ឡើងនៅឆ្នាំ១៩៩៥ ហើយគាត់បានប្រាប់ដល់ពួកយើងអំពី របបប្រលៃពូជសាសន៍នៅប្រទេសកម្ពុជា ។
អស់រយៈពេលកយ៉ាងយូដែលមជ្ឈមណ្ឌលឯកសារកម្ពុជាសាធារណៈរបស់គាត់បានប្រមូលឯកសារប្រមាណជា
៨០០០០០ទំព័រ មានតួរលេខឯកសារ ៦០០០រូបថត ហើយប្រមូលបានភស្តុតាងជាក់ស្តែង ២០០០០អត្តបទ ចំនួន
គុគ១៨៦គុគ មូលដ្ឋាន៨១កន្លែង សាក្សី៨៤០០០ បទសម្ភាសន៍នៅឆ្នាំ១៩៩៨អង្គការបានបញ្ជូនអ្នកជំនាញ៣នាក់
មក ។ តុលាការបានទទួលពាក្យបណ្តឹងចំនួន២០០០ពាក្យបណ្តឹងហើយសម្តេចអគ្គមហាសេនាបដិតេជោហ៊ុនសែន
និង នររោត្តមរណឫទ្ធិ បានស្នើរទៅកាន់អង្គការសហប្រជាជាតិអោយធ្វើការកាត់ទោសខ្មែរក្រហមហើយត្រូវ
ចំណាយលុយចំនួន៥៤លានដូល្លា សំរាប់ដំណើរការកាត់ទោសខ្មែរក្រហម មានរយៈពេល៣ឆ្នាំ ។ ហើយតុលាការអាចមានប្រជាពលរដ្ឋត្រឹមតែ៥០០នាក់ប៉ុណ្ណោះដែលចូលរួមបានក្មុងការកាត់ទោសហើយអង្គការUSAID
បានជួយថវិការចំនួន២លាន់ដូល្លា ។